ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទ ថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Chow Ying Hoong សហប្រធាន ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបពិភាក្សាការងារ
២៥ មេសា ២០១៩
២៥ មេសា ២០១៩
នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទ ថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំរបស់ធនាគារធំមួយនៅប្រទេសជប៉ុនគឺ ធនាគារ ស៊ូមីតូម៉ូ មីតស៊ុយ ប៊ែងឃីង ខបភើរេសិន ដែលដឹកនាំដោយ លោក Chow Ying Hoong សហប្រធាន ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបពិភាក្សាអំពី សំណើបន្តដំណើរការការិយាល័យតំណាងរបស់ធនាគារ លទ្ធភាពបង្កើនការវិនិយោគក្នុងភាគហ៊ុនធនាគារក្នុងស្រុក ការបន្តជួយគាំទ្រដល់ការពង្រឹងគុណភាព និងផែនការអនាគតរបស់ធនាគារ។