ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ ទទួល​ស្វាគមន៍​ទស្សនកិច្ច​សិក្សា​របស់​ធនាគារកណ្ដាល​មី​យ៉ា​ន់​ម៉ា​ និង​ក្រុមហ៊ុន​ ក្រេ​ឌី​ត​ប្យួ​រ៉ូ​មី​យ៉ា​ន់​ម៉ា​
២៣ ឧសភា ២០១៩

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ៥​រោច​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែឧសភា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ស្វាគមន៍​ទស្សនកិច្ច​សិក្សា​របស់​ធនាគារកណ្ដាល​មី​យ៉ា​ន់​ម៉ា​ ដឹកនាំ​ដោយ​ លោកស្រី​ Than​ Than​ Swe​ អគ្គនាយក​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ក្រុមហ៊ុន​ ក្រេ​ឌី​ត​ប្យួ​រ៉ូ​មី​យ៉ា​ន់​ម៉ា​ ដឹកនាំ​ដោយ​លោក​ Zaw​ Lin​ Aung​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ ក្រុមហ៊ុន​ ក្រេ​ឌី​ត​ប្យួ​រ៉ូ​មី​យ៉ា​ន់​ម៉ា​ លី​មី​ធី​ត​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​ លោក​ជំទាវ​ អគ្គនាយក​បច្ចេកទេស​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ និង​គោល​ជំហរ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ទាក់ទង​នឹង​ i/-​គោលនយោបាយ​នានា​ ii/-​បទ​ប្បញ្ញត្តិ​ និង​ iii/-​ឧត្ត​មា​នុ​វត្ត​ (best​ practices)​ ចំពោះ​ការ​រៀបចំ​និង​គ្រប់គ្រង​ការិយាល័យ​ឥណទាន​នៅ​កម្ពុជា​។​ ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ​បាន​ផ្ដល់​នូវ​ធាតុ​ចូល​បន្ថែម​ទៀត​ដល់​ធនាគារកណ្ដាល​មី​យ៉ា​ន់​ម៉ា​និង​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ​មី​យ៉ា​ន់​ម៉ា​ ក្នុង​ការ​អភិវឌ្ឍ​ រៀបចំ​និង​គ្រប់គ្រង​ក្រុមហ៊ុន​ ក្រេ​ឌី​ត​ប្យួ​រ៉ូ​មី​យ៉ា​ន់​ម៉ា​។​