ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ជាមួយ​ តំណាង​និង​ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ តូ​យ៉ូ​តា​ ស៊ុ​យ​ស៊ូ​ ហ្វា​យ​នែ​ន​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​
២៧ ឧសភា ២០១៩

កាលពី​ថ្ងៃ​ច័ន្ទ​ ៩​រោច​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​ពិភាក្សា​ជាមួយ​ ឧកញ៉ា​ គង់​ នួន​ តំណាង​ភាគ​ទុ​និក​និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ និង​ ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ តូ​យ៉ូ​តា​ ស៊ុ​យ​ស៊ូ​ ហ្វា​យ​នែ​ន​ (​ខេ​ម​បូ​ឌា​)​ ភី​អិ​ល​ស៊ី​ អំពី​ស្ថានភាព​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ដោយ​ផ្តោត​សំខាន់​លើ​ប្រតិបត្តិការ​ភតិសន្យា​ហិរញ្ញវត្ថុ​។​