ព័ត៌មាន
កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (World​ Economic​ Forum)​ នៅ​ទីក្រុង​ Dalian​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​
០១ កក្កដា ២០១៩

កាលពី​ថ្ងៃ​ចន្ទ​ ១៤​ រោច​ ខែជេស្ឋ​ ដល់​ថ្ងៃ​ពុធ​ ២​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១-៣​ ខែកក្កដា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (World​ Economic​ Forum)​ សម្រាប់​ថ្នាក់ដឹកនាំ​វ័យក្មេង​ដែល​ត្រូវ​ជ្រើសតាំង​ នៅ​ទីក្រុង​ Dalian​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​ វេទិកា​នេះ​ជា​វេទិកា​ប្រមូលផ្ដុំ​ដោយ​អ្នកជំនាញ​ជាន់ខ្ពស់​នៅ​គ្រប់​វិស័យ​ តាម​រយៈ​ការ​ពិភាក្សា​ផ្លាស់​ប្ដូរ​ទស្សនៈវិស័យ​ ពាក់ព័ន្ធ​នឹង​ ១)​ភាព​ជា​អ្នកដឹកនាំ​សម្រាប់​សកលភាវូបនីយកម្ម​៤.០,​ ២)​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤,​  និង​ ៣)​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ពិភពលោក​និង​បញ្ហា​ប្រឈម​នានា​។​ ទន្ទឹម​នេះ​ លោក​ជំទាវ​ ជា​ សិរី​ ត្រូវ​បាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​ក្រោម​ប្រធានបទ​ចំនួន​ ៣​ ៖​ ១)​ កា​រត​ភ្ជាប់​ជាមួយនឹង​អាស៊ាន​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​,​ ២)​ In​ Crypto​ We​ Trust?​ និង​ ៣)​ ការ​ផ្ដល់​ការ​គាំទ្រ​សង្គម​ដែល​គ្មាន​ការ​ប្រើប្រាស់​ក្រដាសប្រាក់​ ។​