ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Paul​ Austin​ អនុប្រធាន​ការិយាល័យ​ជញ្ជីងទូទាត់​នៃ​នាយកដ្ឋាន​ស្ថិតិ​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​
០៥ កក្កដា ២០១៩

នា​ព្រឹក​ថ្ងៃ​សុក្រ​ ៥​កើត​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Paul​ Austin​ អនុប្រធាន​ការិយាល័យ​ជញ្ជីងទូទាត់​នៃ​នាយកដ្ឋាន​ស្ថិតិ​ របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ អំពី​វឌ្ឍនភាព​ សមិទ្ធផល​ និង​បញ្ហា​ប្រឈម​លើ​ការ​ចងក្រង​ស្ថិតិ​វិស័យ​ក្រៅប្រទេស​របស់​ ធនាគារជាតិ​នៃ​កម្ពុជា​ ក្រោម​បេសកកម្ម​ជំនួយ​បច្ចេកទេស​របស់​គម្រោង​កែ​លម្អ​ស្ថិតិ​វិស័យ​ក្រៅប្រទេស​ និង​អនុវត្ត​គម្រោង​នេះ​ដោយ​ការិយាល័យ​អភិវឌ្ឍន៍​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​ថៃ​ (Capacity​ Development​ Office​ in​ Thailand​ =​ CDOT)​ ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។​