០៩ កក្កដា ២០១៩
នាថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលកូរ៉េបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការស្រាវជ្រាវរួមគ្នាក្រោមកម្មវិធី “ភាពជាដៃគូផ្តល់ចំណេះដឹង” សម្រាប់ឆ្នាំ២០១៩ លើប្រធានបទ “ការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា”។ ពិធីនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Raffles Le Royal ក្រោមអធិបតីភាព លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និង លោក Kee Sun JANG អគ្គនាយករងនៃនាយកដ្ឋានកិច្ចការអន្តរជាតិរបស់ធនាគារកណ្តាលកូរ៉េ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា គណៈប្រតិភូធនាគារកណ្តាលកូរ៉េ និងអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យជាតិសេអ៊ូល សាកលវិទ្យាល័យ Dongguk និងសាកលវិទ្យាល័យ Chung-Ang។