ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន
០៩ កក្កដា ២០១៩
០៩ កក្កដា ២០១៩
នាថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US- ASEAN BUSINESS COUNCIL, INC.) ដែលដឹកនាំដោយលោក Alexander Feldman និងលោក Michael W. Michalak។ កិច្ចពិភាក្សានេះផ្តោតលើការពង្រីកកិច្ចសហការធុរកិច្ចរបស់សហរដ្ឋអាមេរិកជាមួយវិស័យឯកជន និងសាធារណៈនៅកម្ពុជា ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។