១៧ កក្កដា ២០១៩
នាព្រឹកថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកស្រី Kanchanatetee Vasuvat តំណាង GIZ និងជាប្រធានគម្រោងសិក្សានិងវាយតម្លៃហិរញ្ញវត្ថុបៃតងដែលត្រូវអនុវត្តក្នុងប្រទេសចំនួន ៥ រួមមាន៖ ប្រទេសបូតាន ថៃ វៀតណាម ឡាវ និងកម្ពុជា ដោយផ្តោតលើ៖
១/- ការលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញវត្ថុបៃតងដល់ផលិតករ អតិថិជន និងសាមីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ
២/- ការប្រើប្រាស់ផលិតផលបៃតង (Green products) និងការគ្រប់គ្រងកាកសំណល់
៣/- ជំនួយបច្ចេកទេសក្នុងការរៀបចំគោលនយោបាយ និងគោលការណ៍ណែនាំអំពីហិរញ្ញវត្ថុបៃតង និង
៤/- ការវាយតម្លៃផ្តល់រង្វាន់ដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលគោរពតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងការអភិវឌ្ឍបៃតង