ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Glenn​ Tasky​
២៩ កក្កដា ២០១៩

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ១៣​រោច​ ខែអាសាឍ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ដឹកនាំ​ “​ក្រុមការងារ​អនុវត្ត​ការ​ត្រួតពិនិត្យ​ផ្អែក​លើ​ហានិភ័យ​”​  ជួប​ពិភាក្សា​ជាមួយ​លោក​ Glenn​ Tasky​ នាយក​ទទួល​បន្ទុក​ស្ថិរភាព​ហិរញ្ញវត្ថុ​និង​ការ​ត្រួតពិនិត្យ​ និង​ការ​ផាត់ទាត់​របស់​មជ្ឈមណ្ឌល​ SEACEN​ ដើម្បី​ពិភាក្សា​អំពី​ ជំនួយ​បច្ចេកទេស​ក្នុង​ការ​រៀបចំ​នីតិវិធី​ ក្បួនច្បាប់​ និង​ការ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ត្រួតពិនិត្យ​ សម្រាប់​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​ផ្អែក​លើ​ហានិភ័យ​។​