ព័ត៌មាន
ពិធីសំណេះសំណាលជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ខេត្តស្ទឹងត្រែង
០២ សីហា ២០១៩

នា​ថ្ងៃ​សុក្រ​ ២​កើត​ ខែស្រាព​ណ៏​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ អគ្គទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចុះ​សួរសុខទុក្ខ​ និង​សំណេះសំណាល​ជាមួយ​មន្ត្រី​-​បុគ្គលិក​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​ ខេត្តស្ទឹងត្រែង​។​ នា​ឱកាស​នោះ​ លោកនាយក​ប្រធាន​សាខា​ ក៏​បាន​ធ្វើ​បទ​រាយ​ការ​ណ៏​ស្តី​ពី​វឌ្ឍនភាព​ការងារ​របស់​សាខា​ ធនាគារជាតិ​នៃ​កម្ពុជា​ ខេត្តស្ទឹងត្រែង​ផង​ដែរ​។​