ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​របស់​ក្រុមហ៊ុន​ប័ណ្ណ​ទូទាត់​អន្តរជាតិ​ VISA​
០៨ សីហា ២០១៩

នា​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​តិ៏​ ៨​កើត​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ខែសីហា​ ឆ្នាំ​២០១៩​ ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​របស់​ក្រុមហ៊ុន​ប័ណ្ណ​ទូទាត់​អន្តរជាតិ​ VISA​ (VISA​ International​ Card​ Scheme​ Company)​ ដែល​ដឹកនាំ​ដោយ​លោក​ Chris​ Clark​ នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​-​   ប៉ា​ស៊ី​ហ្វិ​ក​ របស់​ក្រុមហ៊ុន​ VISA​។​ ក្នុង​ឱកាស​នោះ​ លោក​ Chris​ Clark​ បាន​រាយការណ៍​ជូន​ពី​វឌ្ឍនភាព​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ និង​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា​រួម​មាន​ ការ​ចុះ​អនុស្សា​រណៈ​យោគយល់​ជាមួយ​សមាគម​ន៍​ធនាគារ​នៅ​កម្ពុជា​ ស្ដី​ពី​ការ​គ្រប់គ្រង​និង​ចែកចាយ​បន្ត​លើ​ការ​ប្រើប្រាស់​ស្តង់ដារ​ EMV​ Chip​ ដល់​សមាជិក​របស់​សមាគម​ន៍​ធនាគារ​ ការ​ដាក់​ឱ្យ​ប្រើប្រាស់​ស្តង់ដារ​ QR​ Code​ សម្រាប់​ការ​ទូទាត់​ ការ​លើកកម្ពស់​សុវត្ថិភាព​សេវា​ទូទាត់​  និង​ការ​បន្ត​ចូលរួម​គាំទ្រ​ដល់​ការ​ផ្សព្វផ្សាយ​ពី​ចំណះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ជាដើម​។​