ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោក​ Choi​ Chang-su​ នាយក​គ្រប់គ្រង​ ផ្នែក​អាជីវកម្ម​សកល​នៃ​ធនាគារ​ Kookmin​ ចួ​ល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​
១៦ សីហា ២០១៩

នា​ព្រឹក​ថ្ងៃ​សុក្រ​ ១​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោក​ Choi​ Chang-su​ នាយក​គ្រប់គ្រង​ ផ្នែក​អាជីវកម្ម​សកល​នៃ​ធនាគារ​ Kookmin​ របស់​សាធារណរដ្ឋ​កូរ៉េ​ ចួ​ល​ជួប​សម្តែង​ការ​គួរសម​ និង​ស្វែង​យល់​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ ព្រមទាំង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​ លោក​ជំទាវ​ ទេសាភិបាល​រង​ បាន​លើក​ឡើង​ថា​ ដោយសារ​កត្តា​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ ប្រទេស​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​គួរ​ឱ្យ​កត់សម្គាល់​ ហើយ​វិស័យ​ធនាគារ​ក៏​មានការ​រីក​ចម្រើន​ជា​លំដាប់​ ទាំង​វិសាលភាព​និង​ទំហំ​ប្រតិបត្តិការ​។​ លោក​ Choi​ Chang-su​ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​តែងតែបាន​គាំទ្រ​យ៉ាង​សកម្ម​និង​បង្កើត​បរិយាកាស​អំណោយផល​គ្រប់​បែប​យ៉ាង​ដល់​ប្រតិបត្តិ​ករ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុ​ជានា​ពេល​កន្លង​មក​។​