ព័ត៌មាន
ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោក​ Tatsuo​ YAMAZAKI​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​
២៣ សីហា ២០១៩

នា​រសៀល​ថ្ងៃ​សុក្រ​ ៨​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​លោក​ Tatsuo​ YAMAZAKI​ អតីត​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សម្រាប់​កិច្ចការ​អន្តរជាតិ​នៃ​ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន​ ដែល​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា​ ចាប់ពី​ថ្ងៃ​ទី​២៣-២៥​ ខែសីហា​ ឆ្នាំ​២០១៩​ ចូល​ជួប​សម្តែង​ការ​គួរសម​និង​ពិភាក្សា​ការងារ​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​ គោលបំណង​នៃ​កិច្ច​ជំនួប​នេះ​គឺ​ដើម្បី​ស្វែង​យល់​អំពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​វឌ្ឍនភាព​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​។​