ព័ត៌មាន
វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ “​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​និង​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​”​
២៦ សីហា ២០១៩

ក្រោម​ផែនការ​កសាង​សមត្ថភាព​របស់​គណៈកម្មាធិការ​កសាង​សមត្ថភាព​សម្រាប់​ធនាគារកណ្តាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ ឆ្នាំ​២០១៩​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​សហការ​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ រៀបចំ​វគ្គ​បណ្តុះបណ្តាល​ ស្តី​ពី​ “​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​និង​សំណាញ់​សុវត្ថិភាព​ហិរញ្ញវត្ថុ​”​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ចន្ទ​ ១១​រោច​ -​ អង្គារ​ ១២​រោច​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦-២៧​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ខេត្តសៀមរាប​ ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ពិភាក្សា​ពី​គោលការណ៍​គ្រឹះ​នៃ​លំហូរ​មូលធន​ ការ​កសាង​ក្រប​ខណ្ឌ​ស្ថិរភាព​ហិរញ្ញវត្ថុ​ ដែល​ជា​ការងារ​អាទិភាព​មួយ​របស់​ធនាគារកណ្តាល​ និង​សារៈសំខាន់​នៃ​សំណាញ់​សុ​វ​តិ្ថ​ភាព​ហិរញ្ញវត្ថុ​។​