ព័ត៌មាន
ពិធីបិទវគ្គសុក្រឹតការ ជំនាន់ទី១៣
០៣ កញ្ញា ២០១៩

នា​រសៀល​ថ្ងៃ​អង្គារ​ ៥​កើត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ ក្នុង​កម្មវិធី​បិទ​វគ្គ​សុក្រឹតការ​ ជំនាន់​ទី​១៣​ នៅ​សាល​ប្រជុំ​ធំ​នៃ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា​សែន​សុខ​ ដោយ​មានការ​ចូលរួម​ពី​សិក្ខាកាម​ចំនួន​៦៦​នាក់​។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ផ្តល់​ចំណេះដឹង​ថ្មីៗ​និង​ជំនាញ​បច្ចេកទេស​ ដើម្បី​ជំរុញ​ឱ្យ​មន្ត្រី​-​បុគ្គលិក​យល់​ដឹង​អំពី​មុខងារ​និង​ភារកិច្ច​ចម្បងៗ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ និង​បញ្ហា​ប្រឈម​ថ្មីៗ​មក​លើ​ប្រព័ន្ធ​ធនាគារ​។​