ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ លោក​ Yasuhisa​ Ojima​ ចូល​ជួប​សម្តែង​ការ​គួរសម​
១១ កញ្ញា ២០១៩

នា​រសៀល​ថ្ងៃ​ពុធ​ ១៣​កើត​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ លោក​ Yasuhisa​ Ojima​ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​ គួរ​បញ្ជាក់​ថា​ លោក​ Yasuhisa​ Ojima​ ទើបនឹង​ប្តូរ​មក​កាន់​តំណែង​ជា​តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុ​ជានា​ពេល​ថ្មីៗ​នេះ​។​