ព័ត៌មាន
កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា​និង​ធនាគារ​រដ្ឋ​វៀតណាម​
១៦ កញ្ញា ២០១៩

នា​ព្រឹក​ថ្ងៃ​ចន្ទ​ ៣​រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​ប្រចាំឆ្នាំ​ជាមួយ​ធនាគារ​រដ្ឋ​វៀតណាម​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​ ឯកឧត្តម​ Le​ Minh​ Hung​ ទេសាភិបាល​ ធនាគារ​រដ្ឋ​វៀតណាម​។​ កិច្ចប្រជុំ​ទ្វេភាគី​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​រឹតចំណង​កិច្ច​សហប្រតិបត្តិការ​ និង​ទំនាក់​ទំនងជា​មិត្តភាព​រវាង​ធនាគារកណ្តាល​ទាំង​ពីរ​។​ នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​នេះ​ ធនាគារកណ្តាល​ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​៖​ i/-​ ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​វិស័យ​ធនាគារ​ និង​ ii/-​ វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។​ កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ដោយ​ជោគជ័យ​និង​ប្រកបដោយ​ផ្លែផ្កា​ ហើយ​ភាគី​ទាំង​ពីរ​បាន​ប្តេជ្ញា​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទេ្វ​ភាគី​នេះ​ឱ្យ​កាន់តែ​ល្អជា​និរន្តរ៍​។​