ព័ត៌មាន
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ
០១ វិចិ្ឆកា ២០១៩
០១ វិចិ្ឆកា ២០១៩
នៅថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធព្រះសព សម្ដេចព្រះធម្មលិខិតកិត្តិបណ្ឌិត លាស់ ឡាយ សម្ដេចព្រះសង្ឃនាយករងទី១ និងជាសម្តេចព្រះចៅអធិការវត្តសន្សំកុសល ដែលបានបានទទួលព្រះអនិច្ចធម្ម កាលពីវេលាម៉ោង ១៥:៣០នាទី រសៀល ថ្ងៃអង្គារ៍ ២ កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ១០៦ព្រះវស្សា។