០៨ វិចិ្ឆកា ២០១៩
នាព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលកូរ៉េបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវរួមគ្នារវាងអ្នកស្រាវជ្រាវនៃធនាគារជាតិនៃកម្ពុជានិងអ្នកស្រាវជ្រាវកូរ៉េ លើប្រធានបទ “ការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា” ក្រោមអធិបតីភាព លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក Kee Sun JANG អគ្គនាយករងកិច្ចការអន្តរជាតិធនាគារកណ្ដាលកូរ៉េទទួលបន្ទុកកម្មវិធី “ភាពជាដៃគូផ្តល់ចំណេះដឹង (BOK-KPP)” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រី-បុគ្គលិកធនាគារជាតិនៃកម្ពុជា ប្រតិភូធនាគារកណ្តាលកូរ៉េនិងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យប្រទេសកូរ៉េ។ គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីបង្ហាញនូវលទ្ធផលបឋមនៃការស្រាវជ្រាវទាក់ទងនឹងការអភិវឌ្ឍទីផ្សារអន្តរធនាគារនៅកម្ពុជា។