ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Rajeev Kumar Gupta នាយកគ្រប់គ្រងគម្រោង SHIFT ប្រចាំតំបន់អាស៊ី របស់អង្គការ UNCDF ចូលជួបសម្តែងការគួរសម
០១ វិចិ្ឆកា ២០១៩
០១ វិចិ្ឆកា ២០១៩
នាថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Rajeev Kumar Gupta នាយកគ្រប់គ្រងគម្រោង SHIFT ប្រចាំតំបន់អាស៊ី របស់អង្គការ UNCDF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងាររៀបចំដំណើរការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ។ លោកជំទាវ ទេសាភិបាលរង បានថ្លែងអំណរគុណចំពោះអង្គការ UNCDF ដែលបានជួយរៀបចំយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុនេះឡើង ព្រមទាំងបានសន្យាថានឹងជួយដល់កម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្រនេះបន្តទៀត។