០៩ តុលា ២០១៩
នៅថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារកណ្តាលចិនអនុសាខាខេត្តណាននីង ដែលដឹកនាំដោយលោក Song Jun ប្រធានធនាគារកណ្តាលចិនអនុសាខាខេត្តណាននីង នៅធនាគារជាតិនៃកម្ពុជា។ កិច្ចពិភាក្សានេះផ្តោតសំខាន់លើការជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុកក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងប្រព័ន្ធទូទាត់ឆ្លងដែន រវាងប្រទេសទាំងពីរ ដោយប្រើប្រាស់យន្តការទីផ្សារ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានលើកទឹកចិត្តធនាគារចិនទាំងពីរ គឺ ធនាគារ ចិន (ហុងកុង) លីមីធីត សាខាភ្នំពេញ និងធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីធីត សាខាភ្នំពេញ បន្តពន្យល់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍នៃការទូទាត់ពាណិជ្ជកម្មជារូបិយវត្ថុជាតិដល់ពាណិជ្ជករកម្ពុជានិងចិន។