ព័ត៌មាន
សិក្ខាសាលា​ ស្តី​ពី​ ការ​អនុវត្ត​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​កម្ពុជា​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​
១៨ តុលា ២០១៩

នៅ​ថ្ងៃ​សុក្រ​ ៥​រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៩​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​សិក្ខាសាលា​ ស្តី​ពី​ ការ​អនុវត្ត​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​កម្ពុជា​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ នៅ​អគារ​សែន​សុខ​ ក្រោម​កិច្ចសហការ​ដោយ​ធនាគារពិភពលោក​ និង​ក្រុមហ៊ុន​សវន​កម្ម​ឯករាជ្យ​។​ សិក្ខាសាលា​នេះ​ រៀបចំ​ឡើង​ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​ បទ​ពិសោធន៍​ និង​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ស្តង់ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​កម្ពុជា​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ ដល់​សិក្ខាកាម​ដែល​មក​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ ក្រុមហ៊ុន​សវន​កម្ម​ឯករាជ្យ​ និង​មន្ត្រី​ត្រួតពិនិត្យ​ សរុប​ប្រមាណ​ ១៥០​នាក់​។​