ព័ត៌មាន
បទសម្ភាសន៍របស់ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ
១៨ តុលា ២០១៩
១៨ តុលា ២០១៩
ឆ្លៀតក្នុងឱកាសចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងបទសម្ភាសន៍ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ នៅរសៀលថ្ងៃសុក្រ ៥ រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ កិច្ចសម្ភាសន៍នេះ បានផ្តោតសំខាន់ទៅលើការអភិវឌ្ឍធនធានមនុស្សរបស់ធនាគារជាតិនៃកម្ពុជា ជាពិសេសទាក់ទងនឹងការបណ្តុះបណ្តាលដែលផ្តល់ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ។