ព័ត៌មាន
កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ការ​កសាង​សមត្ថភាព​លើក​ទី​១៧​ (SCCB)​
២៤ តុលា ២០១៩

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ដឹកនាំ​ការ​កសាង​សមត្ថភាព​លើក​ទី​១៧​ (SCCB)​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១១​រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​ខេត្តសៀមរាប​ ដោយ​មានការ​ចូលរួម​ពី​តំណាង​ជាន់ខ្ពស់​របស់​ធនាគារកណ្តាល​នៃ​ប្រទេស​សមាជិក​អាស៊ាន​ និង​សហ​ប្រធាន​នៃ​គណៈកម្មាធិការ​ដែល​ស្ថិត​ក្រោម​ SCCB​។​ កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​ទៅ​លើ​ការ​លើកកម្ពស់​ការ​កសាង​សមត្ថភាព​របស់​ប្រទេស​សមាជិក​អាស៊ាន​ ជា​ពិសេស​ប្រទេស​កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​។​