ព័ត៌មាន
ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​របស់​មជ្ឈមណ្ឌល​ស៊ា​សិន​ (SEACEN)​ ស្តី​ពី​ “​យុទ្ធសាស្ត្រ​ និង​ដំណើរការ​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​”​
២៨ តុលា ២០១៩

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១​កើត​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​របស់​មជ្ឈមណ្ឌល​ស៊ា​សិន​ (SEACEN)​ ស្តី​ពី​ “​យុទ្ធសាស្ត្រ​ និង​ដំណើរការ​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​”​ នៅ​សណ្ឋាគារ​បុរី​អង្គរ​ ខេត្តសៀមរាប​។​ វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣២​រូប​ មក​ពី​បណ្តា​ធនាគារកណ្តាល​នៃ​ប្រទេស​សមាជិក​ SEACEN​ និង​ត្រូវ​បាន​រៀបចំ​ឡើង​ ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង​និង​បទ​ពិសោធន៍​ការងារ​ជាក់ស្តែង​ពាក់ព័ន្ធ​នឹង​ការ​ព្យាករ​សន្ទនីយ​ភាព​,​ ការ​សិក្សា​ពី​វិធីសាស្ត្រ​គ្រប់គ្រង​អត្រា​ការ​ប្រាក់​,​ គោលការណ៍​វាយតម្លៃ​លើ​យុទ្ធសាស្ត្រ​និង​វិធីសាស្ត្រ​ផ្សេងៗ​ក្រោម​របប​គោលនយោបាយ​អតិផរណា​គោលដៅ​,​ ការ​សិក្សា​ពី​តម្រូវការ​សម្រាប់​ធ្វើ​អន្តរាគមន៍​ទីផ្សារ​ប្តូរ​ប្រាក់​ដើម្បី​ឆ្លើយ​តប​នឹង​បម្រែបម្រួល​នៃ​រូបិយ​វត្ថុ​និង​លំហូរ​មូលធន​,​ និង​ការ​កំណត់​ពី​តម្រូវការ​និង​ផល​ប៉ះពាល់​នៃ​ការ​ដាក់​ចេញ​គោលនយោបាយ​។​