ព័ត៌មាន
សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​២២​ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សមាគម​ធនាគារ​អាស៊ាន​លើក​ទី​៤៩​
២៥ វិចិ្ឆកា ២០១៩

នា​ព្រឹក​ថ្ងៃ​ច័ន្ទ​១៤​រោច​  ខែកត្តិក​  ឆ្នាំកុរ​  ឯកស័ក​  ព​.​ស​.២៥៦៣​  ត្រូវ​នឹង​ថ្ងៃ​ទី​២៥​  ខែវិច្ឆិកា​  ឆ្នាំ​២០១៩​  ឯកឧត្តម​ ជា​  ចាន់​តូ​  អគ្គទេសាភិបាល​  ធនាគារជាតិ​នៃ​កម្ពុជា​  បាន​ចូលរួម​ជា​គណអធិបតី​  នៅ​ក្នុង​សន្និសីទ​ធនាគារ​អាស៊ាន​លើក​ទី​២២​  និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សមាគម​ធនាគារ​អាស៊ាន​លើក​ទី​៤៩​  នៅ​សណ្ឋាគារ​សុខា​  ភ្នំពេញ​។​   សន្និសីទ​នេះ​មានការ​ចូលរួម​ពី​អគ្គលេខាធិការដ្ឋាន​អាស៊ាន​  ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ តំណាង​ស្ថានទូត​បណ្តា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ​កម្ពុជា​   និង​សមាជិកសមាគម​ធនាគារ​អាស៊ាន​  សរុប​ប្រមាណ​ជាង​៥០០​នាក់​ ។​   សន្និសីទ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ទស្សនទាន​  “​កា​រត​ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥:​ ពិភពលោក​ដ៏​ក្លៀវក្លា​ ថ្មី​មួយ​នៃ​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​  សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​តែ​មួយ​”​ ក្នុង​គោលបំណង​  ពិភាក្សា​លើ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម្រាប់​សេវា​ធនាគារ​  និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​  សំដៅ​ជំរុញ​ការ​ធ្វើ​ទំនើប​កម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​  និង​បច្ចេកវិទ្យា​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​។​