ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ អ​ញ្ជេ​ី​ញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​ និង​បាន​ធ្វេ​ី​បទ​បង្ហាញ​ ក្នុង​សន្និសីទ​ធនាគារ​អាស៊ាន​លេ​ី​ក​ទី​២២​ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សមាគម​ធនាគារ​អាស៊ាន​លេ​ី​ក​ទី​៤៩​
២៥ វិចិ្ឆកា ២០១៩

នា​រសៀល​ថ្ងៃ​ច័ន្ទ​១៤​រោច​  ខែកត្តិក​  ឆ្នាំកុរ​  ឯកស័ក​  ព​.​ស​.២៥៦៣​  ត្រូវ​នឹង​ថ្ងៃ​ទី​២៥​  ខែវិច្ឆិកា​  ឆ្នាំ​២០១៩​  លោក​ជំទាវ​ ជា​  សិរី​  ឧបការី​ទេសាភិបាល​  និង​ជា​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​  បាន​អ​ញ្ជេ​ី​ញ​ចូលរួម​ជា​វាគ្មិន​កិត្តិយស​  និង​បាន​ធ្វេ​ី​បទ​បង្ហាញ​ស្តី​ពី​  “​បទ​ពិសោធន៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​  ក្នុង​ការ​ប្រេ​ី​ប្រាស់​បច្ចេកវិទ្យា​  Blockchai​ n
​សម្រាប់​ប្រព័ន្ធ​បាគង​  ដេ​ី​ម្បី​ក្លាយ​ខ្លួន​ជា​ប្រទេស​ដែល​ប្រេ​ី​ប្រាស់​ក្រដាសប្រាក់​តិច​ជាង​មុន​”​  ក្នុង​សន្និសីទ​ធនាគារ​អាស៊ាន​លេ​ី​ក​ទី​២២​  និង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​សមាគម​ធនាគារ​អាស៊ាន​លេ​ី​ក​ទី​៤៩​  នៅ​សណ្ឋាគារ​សុខា​  ភ្នំពេញ​។​ សន្និសីទ​នេះ​មានការ​ចូលរួម​ពី​អគ្គ​ លេខាធិការដ្ឋាន​អាស៊ាន​  ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ តំណាង​ស្ថានទូត​បណ្តា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ​កម្ពុជា​   និង​សមាជិកសមាគម​ធនាគារ​អាស៊ាន​  សរុប​ប្រមាណ​ជាង​៥០០​នាក់​ ។​   សន្និសីទ​នេះ​ត្រូវ​បាន​រៀបចំ​ឡេ​ី​ង​ក្រោម​ទស្សនទាន​  “​កា​រត​ភ្ជាប់​អាស៊ាន​ឆ្នាំ​២០២៥:​ ពិភពលោក​ដ៏​ក្លៀវក្លា​ ថ្មី​មួយ​នៃ​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​  សម្រាប់​វិស័យ​ធនាគារ​អាស៊ាន​តែ​មួយ​”​ ដែល​មាន​គោលបំណង​  ពិភាក្សា​លេ​ី​ការ​ធ្វេ​ី​កំណែទម្រង់​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម្រាប់​សេវា​ធនាគារ​  និង​ហិរញ្ញវត្ថុ​ក្នុង​តំបន់​  ក្នុង​ន័យ​ពង្រឹង​ការ​ធ្វេ​ី​ទំនេ​ី​ប​កម្ម​លេ​ី​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​  និង​បច្ចេកវិទ្យា​ដេ​ី​ម្បី​ប​ង្កេ​ី​ន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ទៅ​កាន់​ប្រជាជន​ក្នុង​តំបន់​អាស៊ាន​។​