ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ អញ្ជើញ​ចូលរួម​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​ជា​ស្ត្រី​របស់​មជ្ឈមណ្ឌល​ភាព​ជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ Iclif​ នៅ​ប្រទេស​ថៃ​
២៧ វិចិ្ឆកា ២០១៩

នា​ថ្ងៃ​ពុធ​ ១​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​ភាព​ជា​អ្នកដឹកនាំ​ជា​ស្ត្រី​របស់​មជ្ឈមណ្ឌល​ភាព​ជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ Iclif​ ក្រោម​ប្រធានបទ​ស្ដី​ពី​ “Women​ of​ the​ World:​ Be​ the​ Change”​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ កម្មវិធី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ដល់​អ្នកដឹកនាំ​ជា​ស្ត្រី​ចូលរួម​ចែករំលែក​នូវ​បទ​ពិសោធន៍​អំពី​យុទ្ធសាស្ត្រ​និង​ភាព​ជា​អ្នកដឹកនាំ​ និង​ការ​ទទួល​បាន​ចំណេះដឹង​ថ្មីៗ​ ដែល​ទាក់ទង​នឹង​សមភាព​យេ​ន​ឌែ​រ​និង​បរិបទ​ថ្មីៗ​របស់​ពិភពលោក​  ដែល​នឹង​ជួយ​ជំរុញ​ស្ត្រី​ឱ្យ​ក្លាយទៅជា​អ្នកដឹកនាំ​ដែល​មាន​សមត្ថភាព​ខ្ពស់​។​ នា​ឱកាស​នោះ​ លោក​ជំទាវ​ អគ្គនាយក​បច្ចេកទេស​បាន​ចែករំលែក​បទ​ពិសោធន៍​ស្ដី​ពី​ភាព​ជា​អ្នកដឹកនាំ​ដល់​សិក្ខាកាម​ចូលរួម​ដែល​ជា​ស្ត្រី​មាន​សក្ដានុពល​មក​ពី​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ ដោយ​លោក​ជំទាវ​បាន​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ក្នុង​ការ​កំណត់​គោលដៅ​ការងារ​ឱ្យ​បាន​ជាក់លាក់​ និង​តស៊ូ​ព្យាយាម​ដើម្បី​សម្រេច​ភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​