១១ ធ្នូ ២០១៩
នារសៀលថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដើម្បីប្រើប្រាស់ជាយន្តការក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព។ ការចុះអនុស្សរណៈយោគយល់នេះមានគោលបំណងពង្រឹងនិងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មក្នុងតំបន់និងពិភពលោកផងដែរ។ គួរបញ្ជាក់ថា ការចុះហត្ថលេខានេះ គឺជាការចុះហត្ថលេខាលើកទី១៥ ដែលអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាបានចុះអនុស្សរណៈជាមួយស្ថាប័នក្នុងស្រុក។