ព័ត៌មាន
ពិធី​សម្ពោធ​អគារ​បណ្ណាល័យ​ចំនួន​៤​ខ្នង​ នៅ​ វិទ្យាល័យ​ កំពង់ថ្ម​ ,​ វិទ្យាល័យ​ ហ៊ុន​ សែន​ រុងរឿង​ ,​ វិទ្យាល័យ​ ជា​ ស៊ី​ម​ ប្រឡាយ​ និង​វិទ្យាល័យ​ ហ៊ុន​ សែន​ សណ្តាន់​ ខេត្តកំពង់ធំ​
១៣ ធ្នូ ២០១៩

នា​រសៀល​ថ្ងៃ​សុក្រ​ ២​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ ជា​ ចាន់​តូ​ អគ្គទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ពិធី​សម្ពោធ​អគារ​បណ្ណាល័យ​ចំនួន​៤​ខ្នង​ នៅ​ វិទ្យាល័យ​ កំពង់ថ្ម​ ,​ វិទ្យាល័យ​ ហ៊ុន​ សែន​ រុងរឿង​ ,​ វិទ្យាល័យ​ ជា​ ស៊ី​ម​ ប្រឡាយ​ និង​វិទ្យាល័យ​ ហ៊ុន​ សែន​ សណ្តាន់​ ដែល​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ធំ​ ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​។​ ពិធី​សម្ពោធ​អគារ​បណ្ណាល័យ​នេះ​ មានការ​ចូលរួម​ពី​ឯកឧត្តម​ ព្រឹម​ រ​ដ្ឋា​ អភិបាលរង​ នៃ​គណ​:​អភិបាលខេត្ត​កំពង់ធំ​ លោក​ ស៊ី​ម​ សេនា​ជាតិ​ ប្រធាន​នាយក​ប្រតិបត្តិ​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​ លោក​ ឃឹម​ សា​រិ​ន​ អនុប្រធាន​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​ នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោកគ្រូ​-​អ្នកគ្រូ​ សិស្សានុសិស្ស​ យាយជី​-​តាជី​ និង​ប្រជាពលរដ្ឋ​ សរុប​ចំនួន​ ១,៤០០​នាក់​។​