ព័ត៌មាន
សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៦​ ឆ្នាំ​២០១៩​ ស្ដី​ពី​ “​វិស័យ​កសិកម្ម​ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ និង​ភាព​មិន​ប្រាកដប្រជា​នៃ​ពាណិជ្ជកម្ម​ពិភពលោក​”​
១៦ ធ្នូ ២០១៩

នៅ​ថ្ងៃ​ចន្ទ​ ៥​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០១៩​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​៦​ ឆ្នាំ​២០១៩​ ស្ដី​ពី​ “​វិស័យ​កសិកម្ម​ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ និង​ភាព​មិន​ប្រាកដប្រជា​នៃ​ពាណិជ្ជកម្ម​ពិភពលោក​”​ ក្រោម​អធិបតីភាព​របស់​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​។​ សន្និសីទ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​មក​ពី​ក្រសួង​ពាក់ព័ន្ធ​ គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ សាកលវិទ្យាល័យ​ វិទ្យាស្ថាន​ស្រាវជ្រាវ​ សេដ្ឋវិទូ​ និង​សាធារណជន​ ប្រមាណ​ ៣០០​ នាក់​ ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​ លើកកម្ពស់​ការ​ស្រាវជ្រាវ​និង​ពិភាក្សា​លើ​កាលានុវត្តភាព​និង​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម​និង​ផ្តល់​ជា​ធាតុ​ចូល​ផ្នែក​គោលនយោបាយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សំដៅ​គាំទ្រ​កំណើន​ប្រកបដោយ​ចីរភាព​និង​បរិ​យា​បន្ន​។​