ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ លោក​ Nobiru​ Adachi​ អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន​ J​ Trust​ Co.,Ltd​ នៅ​ក្នុង​ធនាគារ​ ជេ​ ត្រាស់​ រ៉ូ​យ៉ា​ល់​ ចូល​ជួប​សម្តែង​ការ​គួរសម​
១៨ ធ្នូ ២០១៩

នា​រសៀល​ថ្ងៃ​ពុធ​ ៧​រោច​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ លោក​ Nobiru​ Adachi​ អ្នកតំណាង​ស្របច្បាប់​របស់​ក្រុមហ៊ុន​ J​ Trust​ Co.,Ltd​ នៅ​ក្នុង​ធនាគារ​ ជេ​ ត្រាស់​ រ៉ូ​យ៉ា​ល់​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​ លោក​ Nobiru​ Adachi​ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​តែងតែ​ផ្តល់​នូវ​ការ​គាំទ្រ​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ដល់​ធនាគារ​ ជេ​ ត្រាស់​ រ៉ូ​យ៉ា​ល់​ ក៏​ដូច​ជា​កិច្ច​គាំពារ​ទូទៅ​ដល់​វិស័យ​ធនាគារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​។​