ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​ធនាគារ​គូក​មីន​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​
០៣ មករា ២០២០

នា​ព្រឹក​ថ្ងៃ​សុក្រ​ ៩​កើត​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ថ្នាក់ដឹកនាំ​ធនាគារ​គូក​មីន​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​អំពី​ទស្សនវិស័យ​និង​ផែនការ​នា​អនាគត​។​ ថ្នាក់ដឹកនាំ​ធនាគារ​គូក​មីន​កម្ពុជា​ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​តែងតែ​ផ្តល់​នូវ​ការ​គាំទ្រ​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ដល់​ធនាគារ​គូក​មីន​កម្ពុជា​ ផង​ដែរ​។​