ព័ត៌មាន
សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​
១៦ មករា ២០២០

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៧​រោច​ និង​ថ្ងៃ​សុក្រ​ ៨​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦-១៧​ ខែមករា​ ឆ្នាំ​២០២០​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​ នៅ​សាលសន្និសីទ​ចតុម្មុខ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​-​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ប្រមាណ​ ៧០០​នាក់​។​ សន្និបាត​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោលបំណង​អបអរសាទរ​និង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​អំពី​លទ្ធផល​ការងារ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​បាន​ក្នុង​ឆ្នាំ​២០១៩​ និង​ទិស​ដៅ​ការងារ​ចម្បងៗ​សម្រាប់​ឆ្នាំ​២០២០​ សំដៅ​ឈាន​ទៅ​បន្ត​សម្រេច​ឱ្យ​បាន​នូវ​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត​ សម្រាប់​ប្រព័ន្ធ​ធនាគារ​ក៏​ដូច​ជា​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល​។​