ព័ត៌មាន
សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ “​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ និង​សហគ្រិន​ស្ត្រី​”​
១៦ មករា ២០២០

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៨​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២០​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចូលរួម​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ “​ការ​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​ និង​សហគ្រិន​ស្ត្រី​”​។​ ការ​រៀបចំ​សិក្ខាសាលា​នេះ​ គឺជា​ការ​ចាប់ផ្តើម​អនុវត្ត​គម្រោង​កិច្ច​សហប្រតិបត្តិការ​និង​ភាព​ជា​ដៃគូ​រវាង​ ធនាគារជាតិ​នៃ​កម្ពុជា​ ក្រសួង​កិច្ចការ​នារី​ និង​ ក្រុមហ៊ុន​ វី​សា​ (VISA)​ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ស្ត្រី​ និង​សហគ្រិន​ស្ត្រី​ លើ​ប្រធានបទ​សំខាន់ៗ​ដូច​ជា​ សហគ្រិនភាព​ ចំណេះដឹង​និង​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​និង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដែល​អាច​ទុកចិត្ត​បាន​ ព្រមទាំង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ទាក់ទង​នឹង​ឌី​ជី​ថ​ល​។​ លទ្ធផល​ដែល​ទទួល​បាន​ពី​សិក្ខាសាលា​នេះ​នឹង​ត្រូវ​ប្រេ​ី​ប្រាស់​ជា​ធាតុ​ចូល​ក្នុង​កា​រប​ង្កេ​ី​ត​ជា​ប្រធានបទ​សម្រាប់​បង្រៀន​គ្រូ​បង្គោល​ មន្ត្រី​-​បុគ្គលិក​របស់​ក្រសួង​កិច្ចការ​នារី​ និង​ស្ត្រី​សហគ្រិន​នៅ​តាម​មូលដ្ឋាន​ជុំវិញ​ប្រធានបទ​ពាក់ព័ន្ធ​ចំន​ណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​។​ កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ចូលរួម​ជំរុញ​ការ​អនុវត្ត​ យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ឆ្នាំ​២០១៩-២០២៥​ ក្នុង​ការ​កាត់​បន្ថយ​អត្រា​ស្ត្រី​មិន​ទាន់​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ឱ្យ​បាន​ពាក់កណ្តាល​ពី​ ២៧%​ មក​ ១៣%​។​