ព័ត៌មាន
លោក​ជំទាវ​ នាវ​ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ លោក​ Jun​ Iwasaki​ និង​ លោកស្រី​ Vilada​ Meeyam​ ចូល​ធ្វើ​ជំនួប​ពិភាក្សា​ការងារ​
២២ មករា ២០២០

នា​រសៀល​ថ្ងៃ​ពុធ​ ១៤​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​  ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២០​ នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ជំទាវ​ នាវ​ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ លោក​ Jun​ Iwasaki​ ទីប្រឹក្សា​ផ្នែក​ប្រតិបត្តិការ​គោលនយោបាយ​រូបិយ​វត្ថុ​និង​ប្ដូរ​ប្រាក់​នៃ​ការិយាល័យ​ CDOT​ និង​ លោកស្រី​ Vilada​ Meeyam​  ទីប្រឹក្សា​ផ្នែក​ប្រតិបត្តិការ​រូបិយ​វត្ថុ​ប្រចាំ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ ចូល​ធ្វើ​ជំនួប​ពិភាក្សា​ការងារ​អំពី​ ជំហរ​និង​យន្តការ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ក្នុង​ការ​បន្ត​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ដូច​ជាតា​មរយៈ​ការ​បន្ត​ជំរុញ​បង្កើន​សំពៀត​ឥណទាន​ជា​រៀល​ របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​ ការ​អភិវឌ្ឍ​ឧបករណ៍​និង​ក្រប​ខណ្ឌ​ប្រតិបត្តិការ​រូបិយ​វត្ថុ​។​