២៤ មករា ២០២០
កាលពីថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានទទួលជួបប្រជុំជាមួយ លោក David Cowen ប្រធានការិយាល័យអភិវឌ្ឍធនធានមនុស្សរបស់មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅប្រទេសថៃ (CDOT)និង លោក Ojima Yasuhisa តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាពីការផ្តល់ជំនួយបច្ចេកទេរបស់ CDOT សម្រាប់ធនាគារជាតិនៃកម្ពុជា។ កន្លងមក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាដៃគូអភិឌ្ឍដ៏សំខាន់មួយក្នុងការជួយបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា ដូចជា លើ គោលនយោបាយរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ និង ការវិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ជាដើម។