ព័ត៌មាន
កម្មវិធី​ប្រឡង​ឆ្លង​ក្របខ័ណ្ឌ​សម្រាប់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​
០១ កុម្ភៈ ២០២០

នា​ថ្ងៃ​សៅរ៍​ ៨​កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១​ ខែកុម្ភ​:​ ឆ្នាំ​២០២០​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​កម្មវិធី​ប្រឡង​ឆ្លង​ក្របខ័ណ្ឌ​សម្រាប់​មន្ត្រី​បុគ្គលិក​ធនាគារជាតិ​នៃ​កម្ពុជា​ នៅ​សាលសន្និសីទ​ចតុម្មុខ​ ក្រោម​អធិបតីភាព​របស់​ ឯកឧត្តម​ ស៊ុំ​ ស​ន្និ​សិទ្ធ​​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ ថ្នាក់ដឹកនាំ​ និង​ជំនាញការ​ជា​គណ​:​កម្ម​ការ​ត្រួតពិនិត្យ​ការ​ប្រឡង​។​ ការ​ប្រឡង​នេះ​មាន​គោលដៅ​ផ្តល់​ក្របខ័ណ្ឌ​ទៅ​តាម​សមត្ថភាព​និង​គុណ​វុ​ឌ្ឍ​ន៍​ របស់​មន្ត្រី​បុគ្គលិក​ ប្រកបដោយ​តម្លាភាព​ ព្រមទាំង​លើកទឹកចិត្ត​អោ​យ​មន្ត្រី​បុគ្គលិក​ពង្រឹងសមត្ថភាព​ជា​ប្រចាំ​ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​។​
​មន្ត្រី​បុគ្គលិក​ដែល​ជា​បេក្ខភាព​ប្រឡង​ឆ្លង​ក្របខ័ណ្ឌ​សរុប​មាន​ចំនួន​ ៥២៥​រូប​ ដែល​ក្នុង​នោះ​បេក្ខភាព​ប្រឡង​ឆ្លង​ចូល​ក្របខ័ណ្ឌ​មន្ត្រីជាន់ខ្ពស់​មាន​ ២៣១​រូប​ ក្របខ័ណ្ឌ​មន្ត្រី​ក្រមការ​ ២៧៩​រូប​ និង​ក្របខ័ណ្ឌ​លេខាធិការ​ ១៥​រូប​។​