ព័ត៌មាន
សិក្ខាសាលា​ស្តី​ពី​ ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ផ្នែក​ហិរញ្ញវត្ថុ​ ចំពោះ​បុគ្គល​រាយការណ៍​ដែល​មិន​អនុវត្ត​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​
២១ កុម្ភៈ ២០២០

នៅ​ថ្ងៃ​ព្រហស្បតិ៍​ ១២​រោច​ ដល់​ថ្ងៃ​សុក្រ​ ១៣​រោច​ ខែមាឃ​ ឆ្នាំកុរ​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២០-២១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ ការ​ដាក់​ទណ្ឌកម្ម​ខាង​វិន័យ​ផ្នែក​ហិរញ្ញវត្ថុ​ ចំពោះ​បុគ្គល​រាយការណ៍​ដែល​មិន​អនុវត្ត​តាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ចំនួន​៤​សិក្ខាសាលា​សម្រាប់​ ១/-​ គ្រឹះស្ថាន​ធនាគារ​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ ដែល​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន​ ១៣៦​នាក់​ ២/-​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ១៥២​នាក់​ ៣/-​ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ​ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​ អ្នកដំណើរ​កា​រត​តី​យ​ ភាគី​អាជីវកម្ម​ប្តូរ​ប្រាក់​ និង​គ្រឹះស្ថាន​ផ្សេង​ទៀត​ដែល​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ១៣០​នាក់​ និង​៤/-​ ក្រុមហ៊ុន​កាស៊ីណូ​ ក្រុមហ៊ុន​អចលនទ្រព្យ​ និង​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋា​ន​កម្ពុជា​ ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ៣៣០​នាក់​។​