ព័ត៌មាន
លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា ទទួលជួបប្រជុំជាមួយ លោក Clemens Bonner និង លោកស្រី Runchana Pongsaparn
២៧ កុម្ភៈ ២០២០

នាថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង បានទទួលជួបប្រជុំជាមួយលោក Clemens Bonner និងលោកស្រី Runchana Pongsaparn តំណាងនាយកដ្ឋានរូបិយវត្ថុនិងទីផ្សារទុននៃស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីការកសាងសមត្ថភាពក្នុងការតាមដានស្ថានភាពស្ថិរភាពហិរញ្ញវត្ថុ សម្រាប់ធនាគារជាតិនៃកម្ពុជា។ គួរបញ្ជាក់ថា លោក Clemens Bonner ត្រូវបានស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិជ្រើសរើសជាទីប្រឹក្សាសម្រាប់ធនាគារជាតិនៃកម្ពុជា លើផ្នែកស្ថិរភាពហិរញ្ញវត្ថុកម្ពុជា ជំនួសលោកស្រី Runchana Pongsaparn។ លោក Clemens នឹងចាប់ផ្តើមការងារក្នុងអំឡុងខែឧសភា ឆ្នាំ២០២០។ កន្លងមក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងការជួយបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សនៅធនាគារជាតិនៃកម្ពុជា ដូចជា លើគោលនយោបាយរូបិយវត្ថុ ការត្រួតពិនិត្យធនាគារ និងការវិភាគស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម។