ព័ត៌មាន
សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១​និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២​ ឆ្នាំ​២០២០​ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា​
០៦ កក្កដា ២០២០

កាលពី​ថ្ងៃ​ចន្ទ​ ១​រោច​ ខែអាសាឍ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០២០​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១​ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២​ ឆ្នាំ​២០២០​ នៅ​អគារ​ធនាគារជាតិ​នៃ​កម្ពុជា​ សែន​សុខ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ ធនាគារជាតិ​នៃ​កម្ពុជា​។​ ដើម្បី​រក្សា​គម្លាត​សង្គម​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បន្ថយ​ចំនួន​មន្ត្រី​ចូលរួម​ត្រឹម​ ១០៩​រូប​ ដែល​ជា​ថ្នាក់ដឹកនាំ​ ថ្នាក់​នាយកដ្ឋាន​ និង​ប្រធាន​សាខា​ធនាគារជាតិ​នៃ​កម្ពុជា​រាជធានី​-​ខេត្ត​។​ ឯកឧត្តម​ ទេសាភិបាល​ ក៏​បាន​ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​ដែល​បាន​ចូលរួម​ ផ្សព្វផ្សាយ​បន្ត​នូវ​ខ្លឹមសារ​សន្និបាត​នា​ពេល​នេះ​ឱ្យ​បាន​ទូលំទូលាយ​ទៅ​ដល់​មន្ត្រី​-​បុគ្គលិក​នៅ​តាម​នាយកដ្ឋាន​និង​អង្គភាព​រៀងៗ​ខ្លួន​ និង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​រក្សា​គម្លាត​សង្គម​និង​អនាម័យ​ ដើម្បី​រួមចំណែក​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​ 

​ដើម្បី​ទទួល​បាន​របាយការណ៍​ប្រចាំឆមាស​ទី​១​ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២​ ឆ្នាំ​២០២០​ សូម​ចូល​ទៅ​កាន់​៖​ https://www.nbc.org.kh/download_files/publication/annual_rep_kh/Semi%20Annual%20Report%202020%20KH.pdf​