២១ កក្កដា ២០២០
នៅថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និង អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រនិងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះអនុស្សរណ:យោគយល់ ស្តីពី ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដើម្បីប្រើប្រាស់ជាយន្តការក្នុងការផ្លាស់ប្តូរព័ត៌មានផ្សេងៗស្តីពីយានយន្ត និងនាវា របស់បុគ្គលដែលអាចពាក់ព័ន្ធសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ការចុះអនុស្សរណ:យោគយល់នេះមានគោលបំណងពង្រឹង និងពង្រីកកិច្ចសហការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតនិងដើម្បីរួមគ្នាស្វែងរក ទប់ស្កាត់ និងលុបបំបាត់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធប្រឆាំងសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មរបស់ពិភពលោកផងដែរ។