ព័ត៌មាន
ការប្រឡងបញ្ចប់វគ្គសិក្សា កម្មវិធីនិងគោលនយោបាយហិរញ្ញវត្ថុ (FPP) ជំនាន់ទី២ វគ្គទី១ នៅធនាគារជាតិនៃកម្ពុជា
២៩ កក្កដា ២០២០

នាព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានរៀបចំការប្រឡងបញ្ចប់វគ្គសិក្សា កម្មវិធីនិងគោលនយោបាយហិរញ្ញវត្ថុ (FPP) ជំនាន់ទី២ វគ្គទី១ នៅអគារធនាគារជាតិ  សែនសុខ ដោយមានការត្រួតពិនិត្យផ្ទាល់ដោយ ឯកឧត្តម អ៊ូ ចាន់តារា អគ្គលេខាធិការ  ធនាគារជាតិនៃកម្ពុជា និងមានសិក្ខាកាមចូលរួមក្នុងការប្រឡងនេះសរុបចំនួន ៥៨រូប។  វគ្គសិក្សានេះ គឺជាវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ ដែលត្រូវបានរៀបចំឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុុងគោលដៅពង្រឹងសមត្ថភាពរបស់សិក្ខាកាមក្នុងការវិភាគ វាយតម្លៃ និងរៀបចំកម្មវិធីគោលនយោបាយសេដ្ឋកិច្ច។