ព័ត៌មាន
ពិធីប្រកាសផ្ទេរនិងតែងតាំងនាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប
២៧ កក្កដា ២០២០
២៧ កក្កដា ២០២០
កាលពីថ្ងៃ ចន្ទ ៧កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច លោក ឡាយ សំអៀន នាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តបាត់ដំបង ទៅជានាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាប ជំនួស លោក រស់ សារុន ដែលបានចូលនិវត្តន៍។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសាភិបាល ក៏បានណែនាំនាយកសាខាថ្មី ជូនឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបផងដែរ។