ព័ត៌មាន
វគ្គបណ្តុះបណ្តាល ស្តីពី ចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់អភិវឌ្ឍន៍សហគ្រិន ភាពស្រ្តី
២៧ កក្កដា ២០២០

ថ្ងៃ ចន្ទ ៧កើត ខែ ស្រាពណ៍ ឆ្នាំ ជូត  ទោស័ក  ព.ស. ២៥៦៤ ត្រូវ នឹង ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រសួងកិច្ចការនារី ដោយមានការគាំទ្ររបស់ក្រុមហ៊ុន វីសា បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី Ò ចំណេះដឹង ផ្នែក ហិរញ្ញវត្ថុ  សម្រាប់ អភិវឌ្ឍន៍ សហគ្រិន ភាព ស្រ្តី Ó នៅខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកជំទាវ អ៊ឹង កន្ថាផាវី  រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និង មានការចូលរួមពី ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, លោក ជំទាវ ជា សិរី អគ្គ នាយក បច្ចេកទេសធនាគារ ជាតិ នៃកម្ពុជា និង ឯកឧត្តម រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ។
កម្មវីធី នេះគឺ ជា ផ្នែក មួយ នៃ  គម្រោង កិច្ច សហប្រតិបត្តិ ការ  និង ភាព ជា ដៃគូ  រវាង ធនាគារជាតិនៃកម្ពុជា និងក្រសួង  កិច្ចការ នារី និង ក៏ ជា សកម្ម ភាព អាទិភាព មួយ ដែល បាន កំណត់ ក្នុង យុទ្ធសាស្រ្តជាតិ  ស្តីពី  បរិយាបន្ន ហិរញ្ញវត្ថុ  ឆ្នាំ ២០១៩-២០២៥ ជាពិសេស  ការ លើក កម្ពស់ បរិយាបន្ន ហិរញ្ញវត្ថុ និងចំណេះដឹង ហិរញ្ញវត្ថុ សម្រាប់ ស្រ្តី ។
ក្នុងកម្មវិធីនេះ លោក ជំទាវ ជា សិរី អគ្គ នាយក បច្ចេកទេស បាន មាន ប្រសាសន៍ ថា  “នៅ ពេល ដែលស្រ្តី កាន់ តែ ច្រើន  មាន លទ្ធភាព ទទួល បាន និង ប្រើ ប្រាស់ សេវា ហិរញ្ញវត្ថុ ផ្លូវ ការ នោះពួក គាត់ នឹង មានលទ្ធភាពកាន់តែខ្ពស់និងឱកាសកាន់តែច្រើនក្នុងការចូល រួម អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគ្រួសារ និង  សហគមន៍   តាម រយៈការ  លើក កម្ពស់ ជីវភាពរស់នៅ ការ បង្កើនឱកាសអាជីវកម្ម  ការសន្សំ និងការ ត្រៀម ខ្លួន ទប់ ទល់ នឹងបញ្ហា ហិរញ្ញវត្ថុ នាពេល មាន អាសន្ន ជាដើម   ដែលកត្តា ទាំង នេះ នឹង នាំឲ្យ គ្រួសារ  និង សហគមន៍  មានលទ្ធភាពច្រើន ជាងមុនក្នុងការទទួលបានសេវាចាំបាច់ នានា ដូចជាសេវា អប់រំ សុខភា ព អនាម័យ និងទឹកស្អាត ជាដើមÓ។ ដូច្នេះ ការ លើក កម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ ស្រ្តី  និង សហគ្រិន ស្រ្តី  នឹង ដើរ តួនាទី  ជាគ្រឹះក្នុងការ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ ស្រ្តី ។