ព័ត៌មាន
ពិធីប្រកាសផ្ទេរនិងតែងតាំងនាយកសាខាធនាគារជាតិនៃកម្ពុជា ខេត្តពោធិ៍សាត់
១៣ កក្កដា ២០២០

កាលពីថ្ងៃចន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ចលោក ជា សុធន នាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តពោធិ៍សាត់ ទៅជានាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង ហើយលោក ថា សុទ្ធា នាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរ មកបំពេញភារកិច្ចជានាយកសាខាធនាគារជាតិនៃកម្ពុជាខេត្តពោធិ៍សាត់វិញ។