ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​ប្រជុំ​តាម​រយៈ​ video​ conference​ ជាមួយ​ លោក​ David​ Cowen,​ លោក​ Jun​ Iwasaki​ និង​ លោក​ Yasuhisa​ Ojima​
០៨ កញ្ញា ២០២០

នា​រសៀល​ថ្ងៃ​អង្គារ​ ៦​រោច​ ខែភទ្របទ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ជួប​ប្រជុំ​តាម​រយៈ​ video​ conference​ ជាមួយ​ លោក​ David​ Cowen​ ប្រធាន​ការិយាល័យ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ​ (IMF-CDOT)​ លោក​ Jun​ Iwasaki​ ទីប្រឹក្សា​ផ្នែក​ប្រតិបត្តិការ​គោលនយោបាយ​រូបិយ​វត្ថុ​និង​ប្ដូរ​ប្រាក់​នៃ​ការិយាល័យ​ IMF-CDOT​ និង​ លោក​ Yasuhisa​ Ojima​ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​កម្ពុជា​ រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​ ដើម្បី​ពិភាក្សា​ការងារ​និង​ថ្លែងអំណរគុណ​ពី​ការ​ផ្តល់​ប្រឹក្សា​ជំនួយ​បច្ចេកទេស​កន្លង​មក​សម្រាប់​ធនាគារជាតិ​នៃ​កម្ពុជា​។​ ក្នុងអំឡុងពេល​នៃ​បេសកកម្ម​របស់​IMF-CDOT​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ទទួល​ការ​បណ្តុះបណ្តាល​និង​អភិវឌ្ឍ​ធនធានមនុស្ស​ទៅ​លើ​គោលនយោបាយ​និង​ប្រតិបត្តិការ​រូបិយ​វត្ថុ​ ការ​ត្រួតពិនិត្យ​ ធនាគារ​ ការ​វិភាគ​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​យន្តការ​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​ជាដើម​។​ ក្នុង​ឱកាស​នោះ​ ក៏​មានការ​ពិភាក្សា​លើក​ឡើង​ពី​ទិស​ដៅ​ជា​អាទិភាព​សម្រាប់​ជំនាញការ​ថ្មី​ដែល​នឹង​មក​បន្ត​បេសកកម្ម​នា​ពេល​ខាង​មុខ​ផង​ដែរ​។​