១៤ កញ្ញា ២០២០
នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ប្រតិភូប្រទេសកម្ពុជា បានរៀបចំកិច្ចប្រជុំតាមរយៈ Videoconference នៅធនាគារជាតិនៃកម្ពុជា ជាមួយក្រុមការងារត្រួតពិនិត្យរួមគ្នានៃប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពលើផែនការសកម្មភាព ពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំចំនួន ៣លើកកន្លងមក ប្រទេសកម្ពុជាបានទទួលការវាយតម្លៃលើការអនុវត្តនូវផែនការសកម្មភាពបានជោគជ័យមួយចំនួនរួចមកហើយ។ កិច្ចប្រជុំលើកនេះគឺជាកិច្ចប្រជុំលើកទី៤ ដែលប្រតិភូប្រទេសកម្ពុជាបញ្ជាក់បន្ថែមអំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពដែលនៅដក់សល់ ដើម្បីឱ្យក្រុមអ្នកវាយតម្លៃនៃ ICRG-JG ពិនិត្យលើរបាយការណ៍ សម្រាប់ដាក់ជូនមហាសន្និបាតរបស់ក្រុមការងារហិរញ្ញវត្ថុ FATF នាខែតុលាខាងមុខនេះ ដើម្បីពិនិត្យនិងសម្រេច។