ព័ត៌មាន
លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ អនុញ្ញាត​ឱ្យ​ លោក​ Yasuhisa​ Ojima​ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​
២២ កញ្ញា ២០២០

កាលពី​ថ្ងៃ​អង្គារ​ ៥​កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២០​ លោក​ជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​ ធនាគារជាតិ​នៃ​កម្ពុជា​ បាន​អនុញ្ញាត​ឱ្យ​ លោក​ Yasuhisa​ Ojima​ តំណាង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា​ ចូល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​ នៅ​ក្នុង​ជំនួប​នេះ​ លោក​ជំទាវ​ បាន​ជម្រាប​ជូន​ពី​វឌ្ឍនភាព​សេដ្ឋកិច្ច​ ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​ និង​វិធានការ​ក្នុង​វិស័យ​ធនាគារ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​ ព្រមទាំង​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​ ការ​ផ្តល់​ជំនួយ​បច្ចេកទេស​ អាហារូបករណ៍​ និង​វគ្គ​បណ្តុះបណ្តាល​សម្រាប់​កសាង​ធនធានមនុស្ស​នៅ​ធនាគារជាតិ​នៃ​កម្ពុជា​។​