ព័ត៌មាន
លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ ត្រូវ​បាន​មជ្ឈមណ្ឌល​ Tsinghua​ Southeast​ Asia​ Center​ អញ្ជើញ​ឱ្យ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​តួនាទី​របស់​ធនាគារកណ្តាល​”​
២៣ កញ្ញា ២០២០

នៅ​រសៀល​ថ្ងៃ​ពុធ​ ៦​កើត​ ខែអស្សុជ​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ លោក​ជំទាវ​ ជា​ សិរី​ ឧបការី​ទេសាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​ ធនាគារជាតិ​នៃ​កម្ពុជា​ ត្រូវ​បាន​មជ្ឈមណ្ឌល​ Tsinghua​ Southeast​ Asia​ Center​ អញ្ជើញ​ឱ្យ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ “​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​តួនាទី​របស់​ធនាគារកណ្តាល​”​ នៅ​ក្នុង​វេទិកា​ RICH​ 70​ Tsinghua​ Southeast​ Asia​ Cloud​ Forum​។​ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ​ លោក​ជំទាវ​ក៏​ត្រូវ​បាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ (World​ Economic​ Forum)​ អញ្ជើញ​ឱ្យ​ចូលរួម​ធ្វើ​អ្នកសម្របសម្រួល​ក្នុង​កិច្ចប្រជុំ​កំពូល​សម្រាប់​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ដោយ​ផ្តោត​លើ​ប្រធានបទ​ស្តី​ពី​ “​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក​និង​ឌី​ជី​ថ​ល​ ក្នុង​ការ​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​”​។​ គួរ​បញ្ជាក់​ថា​ វេទិកា​ទាំង​ពីរ​នេះ​ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូល​ រដ្ឋមន្ត្រី​ អនុរដ្ឋមន្ត្រី​ រួម​ទាំង​ឥស្សរជន​ការទូត​នៃ​បណ្តា​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​។​